
ប្រសិនបើអ្នកឃើញមានស្នាមអុជៗ ឬឆ្នូតនៅលើឯកសារដែលអ្នកបានបោះពុម្ភ វាអាចបណ្តាលមកពីបញ្ហាទាក់ទងនឹង Rollers ឬ Drum របស់ម៉ាស៊ីនបោះពុម្ភ។ ដើម្បីដោះស្រាយបញ្ហានេះ សូមអនុវត្តតាមជំហានខាងក្រោម៖
ជំហានទី ១៖ ពិនិត្យមើលឯកសារបោះពុម្ភ
សូមពិនិត្យមើលឯកសារដែលអ្នកទើបតែបោះពុម្ភចេញមក។ ប្រសិនបើវាមានស្នាមអុជៗ ឬឆ្នូតដូចដែលបានបង្ហាញនៅក្នុងរូបភាពទី ១ នោះវាមានន័យថាវាដល់ពេលដែលអ្នកត្រូវសម្អាតម៉ាស៊ីនបោះពុម្ភហើយ។
ជំហានទី ២៖ សម្អាតផ្នែកខាងក្នុង
ដំបូង សូមបិទម៉ាស៊ីនបោះពុម្ភ និងដកខ្សែភ្លើងចេញ។ បន្ទាប់មក សូមបើកគម្របខាងមុខរបស់ម៉ាស៊ីនបោះពុម្ភ។ បន្ទាប់មកទៀត សូមទាញ Drum មកខាងក្រៅយឺតៗ។ ចុងក្រោយ សូមប្រើក្រណាត់ទន់ៗ ឬជក់មកជូត Rollers និង Drum ថ្នមៗ ដើម្បីយកធូលី និងកំទេចកំទីចេញ។
ជំហានទី ៣៖ បោះពុម្ភឡើងវិញ
បន្ទាប់ពីបានសម្អាតផ្នែកខាងក្នុងរួចហើយ សូមដាក់ Drum ចូលទៅក្នុងកន្លែងដើមវិញ។ បន្ទាប់មក សូមបិទគម្របខាងមុខ។ ចុងក្រោយ សូមដោតខ្សែភ្លើង និងបើកម៉ាស៊ីនបោះពុម្ភ រួចសាកល្បងបោះពុម្ភឯកសារឡើងវិញ។
ប្រសិនបើអ្នកបានអនុវត្តតាមជំហានទាំង ៣ នេះហើយ ប៉ុន្តែឯកសារបោះពុម្ភនៅតែមានស្នាមអុជៗ ឬឆ្នូតដដែល នោះវាអាចបណ្តាលមកពីបញ្ហាផ្សេងទៀត។ ក្នុងករណីនេះ សូមទាក់ទងអ្នកបច្ចេកទេសដើម្បីសុំជំនួយ។



