១. កំណត់កម្មវិធីដែលបើកអូតូ
ជាក់ស្ដែងនៅពេលដែលអ្នកចាប់ផ្តើមបើក Computer ភ្លាមអ្នកប្រាកដជាគិតថា Computer របស់អ្នកមិនទាន់បានដំណើរការកម្មវិធីណាមួយឡើយ នេះគឺជាការគិតខុសមួយតាមពិតនូវពេលដែលអ្នកបើក Computer មកភ្លាមនោះមានកម្មវិធី ២ ៣ ឬច្រើនជាងនេះបានដំណើរការរួចជាស្រេចទៅហើយទាំងដែលអ្នកមិនបានធ្វើអ្វីសោះ ។ ដោយសារកត្តានេះហើយដែលធ្វើឲ្យ Computer យឹត ដើម្បីដោះស្រាយលោកអ្នកគ្រាន់តែចូលទៅ Task Manager ចុចលើពាក្យ More Detail បន្ទាប់មកចុចពាក្យ Startup អ្នកនឹងឃើញកម្មវិធីទាំងនោះ ។ ចុច Mouse ខាងស្ដាំលើកម្មវិធីដែលអ្នកចង់បិទ រួចយកពាក្យ Disable ជាការស្រេច ។

២. បិទកម្មវិធី ឬ Tab ក្នុង Browsers ដែលមិនចាំបាច់
គួរចោលទម្លាប់បើកកម្មវិធីច្រើនមិនប្រើប្រាស់ ហើយមិនបិទនោះ ។ កាន់តែខ្លាំងជាងនេះ គឺបើក Tab Browser ចោលរាប់មុខ ទាំងដែលមិនប្រើសោះ ។ ទាំងនេះជាទម្លាក់អាក្រក់ដែលកុំព្យូទ័រអ្នកដើរមិនទាន់ចិត្តសោះ ព្រោះអ្នកបានចំណាយកម្លាំងមួយចំនួនធំទៅលើអ្វីដែលអ្នកមិនប្រើ ។

៣. សម្អាត Temp Files តាមរយៈ Disk Clean
Temp Files សំដៅទៅលើឯកសារតូចមួយដែលរក្សាទុកក្នុងកុំព្យូទ័ររបស់អ្នក រាល់ពេលអ្នកដំឡើងកម្មវិធី ឬឯកសារអ្វីមួយ ។ ដូច្នេះបើទុកឲ្យប្រមូលផ្ដុំច្រើន វាក៏មិនខុសពី Fragment ប៉ុន្មានដែរ ដោយនឹងទាញកុំព្យូទ័រអ្នកឲ្យដើរយឺត ។ ដើម្បីកម្ចាត់វា អ្នកគ្រាន់តែចូលទៅ Disk Cleanup រើសយក Hard Drive ណាមួយដែលអ្នកចង់សម្អាត ហើយចុចយក Files ដែលអ្នកចង់លុប ។

៤. Restart លោកអ្នកគួរធ្វើការ Restart Computer របស់អ្នកយ៉ាងហោចណាស់បាន១ដងក្នុង១សប្ដាហ៍ ។
ជាទូទៅការ Restart កុំព្យូទ័ររបស់អ្នកអាចដោះស្រាយបញ្ហា កម្មវិធីដែលជាប់គាំង “មិនឆ្លើយតប”





