🕊️ កម្ពុជាត្រូវការសន្តិភាព•CAMBODIA NEEDS PEACE 🇰🇭

យើងគាំទ្រដល់ទាហានខ្មែរទាំងអស់ដែលការពារទឹកដីជាតិ • We stand with our brave soldiers defending our homeland

ប្រយ័.ត្នផង! នេះជាទម្រង់បោកប្រាស់ ៣ ដែលជនខិលខូចនិយមប្រើប្រាស់ដើម្បីយក Telegram អ្នក

Saturday, September 12, 2026 3:01 pm

បច្ចុប្បន្ន Telegram បានក្លាយជាមធ្យោបាយដ៏សំខាន់ ក្នុងកិច្ចការងាររដ្ឋបាល អាជីវកម្ម និងទំនាក់ទំនងប្រចាំថ្ងៃ។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់នេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានបង្កើនសកម្មភាពបោកបញ្ឆោត ដើម្បីលួចគ្រប់គ្រងគណនី Telegram របស់អ្នកប្រើប្រាស់ផងដែរ។

ខាងក្រោមនេះជា ល្បិចកលបោកប្រាស់ ៣ ទម្រង់ ដែលជនខិលខូចនិយមប្រើប្រាស់៖

១. បន្លំសុំលេខកូដ OTP៖ បន្លំខ្លួនជាមិត្តភក្តិ សាច់ញាតិ ឬបុគ្គលិកក្រុមហ៊ុន រួចស្នើសុំលេខកូដ OTP ៥ ឬ ៦ ខ្ទង់។

២. តំណភ្ជាប់បោកបញ្ឆោត (Phishing)៖ ផ្ញើលីងក្លែងក្លាយអូសទាញឱ្យបំពេញលេខទូរសព្ទ និងលេខកូដសម្ងាត់។

៣. ការលួចទិន្នន័យតាមរយៈ Session Hijacking៖ បញ្ឆោតឱ្យដំឡើងកម្មវិធី ឬហ្គេមដែលមានបង្កប់មេរោគ ដើម្បីលួចយក Login Sessions។


១. បើកមុខងារ Two-Step Verification ដោយចូលទៅកាន់ Settings > Privacy and Security > Two-Step Verification។

២. ពិនិត្យ និងផ្តាច់ឧបករណ៍ដែលមិនស្គាល់ (Active Sessions) ដោយចូលទៅកាន់ Settings > Devices > Terminate all other sessions។

៣. លាក់លេខទូរសព្ទជាសាធារណៈ (Hide Phone Number) ដោយចូលទៅកាន់ Settings > Privacy and Security > Phone Number > “Nobody”។

៤. កុំចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ប្រសិនបើមានសារសុំលេខកូដផ្សេងៗ ត្រូវខលទូរសព្ទទៅសួរនាំសាមីខ្លួនផ្ទាល់ភ្លាមៗដើម្បីផ្ទៀងផ្ទាត់។

គួរបញ្ជាក់ថា អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់​ ខាងលើឬដំណរ​ភ្ជាប់​ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕