
កម្មវិធី Telegram កំពុងគាំង ឬត្រូវបានគេ Hack….?
ប៉ុន្មានម៉ោងមុននេះបន្តិច កម្មវិធីផ្ញើសារ Telegram បានជួបប្រទះបញ្ហារអាក់រអួល មិនអាចដំណើរការជាសកល ដែលបណ្តាលឱ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចបញ្ជូនសារ ឬភ្ជាប់ទំនាក់ទំនងបាន។
យោងតាមទិន្នន័យពី Downdetector ដែលជាវេបសាយតាមដានការរអាក់រអួលនៃប្រព័ន្ធអុីនធឺណិត និងកម្មវិធីផ្សេងៗ បានបង្ហាញពីការកើនឡើងយ៉ាងគំហុកនៃរបាយការណ៍បញ្ហា។ អ្នកប្រើប្រាស់ចម្រុះជាតិសាសន៍បានរាយការណ៍ស្រដៀងគ្នាថា កម្មវិធីរបស់ពួកគេបានជាប់គាំងត្រឹមដំណាក់កាល Updating ឬ Connecting និងមិនអាចផ្ទុកទិន្នន័យថ្មីបានឡើយ ដែលនេះមិនមែនជាករណី Hack នោះទេ។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ភាគីក្រុមហ៊ុន Telegram នៅពុំទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយជុំវិញមូលហេតុនៃការខកខាននេះនៅឡើយទេ។





