🕊️ កម្ពុជាត្រូវការសន្តិភាព•CAMBODIA NEEDS PEACE 🇰🇭

យើងគាំទ្រដល់ទាហានខ្មែរទាំងអស់ដែលការពារទឹកដីជាតិ • We stand with our brave soldiers defending our homeland

ប្រយ័ត្នគេhack! អ្នកប្រើតេឡេក្រាម ឃើញLink ប្រភេទនេះផ្ញើមក កុំចុចដាច់ខាត បើមិនចង់ទឹកភ្នែក

Saturday, September 12, 2026 3:01 pm

នៅក្នុងសម័យឌីជីថល មានការឆបោកតាមអនឡាញច្រើនបែប ច្រើនទម្រង់ដែលអ្នកត្រូវតែប្រយ័ត្ន ដើម្បីចៀសវាងខាតបង់លុយឬត្រូវជនខិលhack យកគណនីបណ្ដាញសង្គមទៅប្រើប្រាស់និងលួចយកទិន្នន័យរបស់អ្នកទៅប្រព្រឹត្តិបទល្មើសផ្សេងៗ។

 វិធីសាស្រ្ដដែលជនខិលខូចនិយមប្រើប្រាស់ក្នុងការhack យកគណនីគឺតាមរយៈPhishing Linkដោយមានជនអនាមិកបានផ្ញើរសារបន្លំក្នុងរូបភាពបំភិតបំភ័យអោយជនរងគ្រោះចុចចូលតំណរlinkដើម្បីទាញយកពាក្យសម្ងាត់និងលួចយកទិន្ន័យយកទៅប្រើប្រាស់ប្រព្រឹត្តបទល្មើសនៅក្នុងTelegram

 តើជនខិលខូចព្យាយាមHackយកគណនីតេឡេក្រាមនិងគណនីបណ្ដាញសង្គមផ្សេងៗតាមរយៈ Phishing Link ដំណើរការដោយរបៀបណា?

សារបោកប្រាស់ អ្នកបោកប្រាស់តែងតែផ្ញើសារដោយធ្វើជាអ្នកsupport ឬបន្លំធ្វើរដ្ឋាភិបាលដែលគួរឱ្យទុកចិត្តផ្សេងទៀត។ សារទាំងនេះបាននិយាយថាគណនីរបស់អ្នកមានបញ្ហាឬមានសកម្មភាពគួរឱ្យសង្ស័យ ឬតម្រូវអោយមានការផ្ទៀងផ្ទាត់។ឧទាហរណ៍នៃសារបោកប្រាស់ “គណនីរបស់អ្នកនឹងត្រូវបានបិទដំណើរការ លុះត្រាតែអ្នកផ្ទៀងផ្ទាត់វាភ្លាមៗ”។

ដើម្បីដាក់សម្ពាធជនរងគ្រោះឱ្យធ្វើសកម្មភាពយ៉ាងឆាប់រហ័ស អ្នកបោកប្រាស់ប្រើយុទ្ធសាស្ត្រការបំភយ័អោយជនរងគ្រោះមានការភ័យខ្លាច។ សារជាញឹកញាប់មានជាការព្រមានជាបន្ទាន់ដូចជា “ផ្ទៀងផ្ទាត់គណនីរបស់អ្នកក្នុងរយៈពេល 24 ម៉ោងដើម្បីជៀសវាងការផ្អាក” ដែលជាហេតុក្នុងការបង្កើតការភ័យស្លន់ស្លោដែលបង្ខំជនរងគ្រោះឱ្យធ្វើសកម្មភាពដោយមិនបានគិត។

សារទាំងនេះជាធម្មតារួមបញ្ចូលតំណភ្ជាប់ទៅកាន់គេហទំព័រដែលធ្វើត្រាប់តាមគេហទំព័រផ្លូវការរបស់ Telegram យ៉ាងជិតស្និទ្ធ។ នៅពេលអ្នកប្រើប្រាស់តម្រូវស្នើឱ្យបញ្ចូលលេខទូរស័ព្ទ ពាក្យសម្ងាត់ ឬ OTPs របស់ពួកគេនិងព័ត៌មានលម្អិតទាំងនោះនិងត្រូវបានចាប់យកដោយអ្នកបោកប្រាស់។ បន្ទាប់ពីលួចបានគណនីរបស់ជនរងគ្រោះ អ្នកបោកប្រាស់អាចចូលទៅប្រើប្រាស់គណនី Telegram ហើយការចូលប្រើនេះ ពួកគេអាចនិងយកគណនីរបស់យើងដើម្បីក្លែងបន្លំផ្ញើសារទៅខ្ចីលុយ ឬយកទៅផ្សព្វផ្សាយសារបន្លំបន្ថែមទៀតទៅកាន់អ្នកដែលមានទំនាក់ទំនងជាមួយគណនីរបស់យើង។

រូបភាពខាងក្រោមនេះគឺជាគំរូនៃសាររបស់ជនខិលខូចដែលផ្ញើរមកតេឡេក្រាមរបស់អ្នក ហើយបើអ្នកចុចលើLink ពណ៌ខៀវនោះ គេនឹងអាចhackយកគណនីរបស់អ្នកជាមិនខាន៕